អគារ
អគារ
អគារ
អគារ
យ៉មុខផ្ទះ
បន្ទប់ទឹក កម្រាលឈើ
សមុទ្រ
អគារ
គំរោងថ្មី អគារ ក្រុងភ្នំពេញ
ទីតាំង
រូបភាព
អគារ
អគារ
អគារ
អគារ
យ៉មុខផ្ទះ
បន្ទប់ទឹក កម្រាលឈើ
សមុទ្រ
អគារ
គំរោងថ្មី អគារ ក្រុងភ្នំពេញ
ទីតាំង
រូបភាព

សង្ខេប

  • លេខយោង 3649250

ទីតាំង

No information available

សេវាកម្ម

  • ម៉ាស៊ីនត្រជាក់
  • ជណ្តើរយោង
  • អ្នកជញ្ជូនឥវ៉ាន់
  • កណ្តឹងរោទិ៍
  • សន្តិសុខវីដេអូ
  • អាងហែលទឹក

នៅជិត

គំរោងថ្មី អគារ ក្រុងភ្នំពេញ

ស្នើរសុំបង្ហាញតម្លៃ

Garden One គឺជាគម្រោងខុនដូកម្ពស់ ២៩ជាន់ដែលមានទីតាំងស្ថិតនៅក្នុងសហគមន៍ លំនៅដ្ឋានដែលកំពុងមានការរីកចម្រើនលឿនបំផុតនៅខណ្ឌទួលគោកនៃរាជធានីភ្នំពេញ។

គម្រោងនេះមានប្រភេទផ្ទះប្រណីតចំនួន ២៧១ ​យូនីត ចាប់ពីជាន់ទី ៥ ទៅដល់ជាន់ទី ២៦។ គម្រោងនេះមានជាប្រភេទ យូនីតស្ទូឌីយ៉ូ យូនីតដែលមានពីរបន្ទប់គេង ដែលមានទំហំចាប់ពី ៤៤ ដល់ ៩១ ម៉ែត្រការ៉េ។​ ។ ក្រៅពីយូនីតទាំងនេះ​ គម្រោងក៏មាននូវអាផាតមេនប្រណីតៗ ដែលមានទំហំប្រហែល ១៣៩ ម៉ែត្រការ៉េ លាតសន្ធឹងនៅជាន់ទី ២៧ទាំងមូល។

អគារនេះមានកន្លែងចតរថយន្តកម្ពស់ ៥ ជាន់លាតសន្ធឹងចាប់ពីជាន់ B1 ដល់ជាន់ទី ៤ ដែលដំណើរការដោយប្រព័ន្ធចំណតរថយន្តឆ្លាតវៃ។ គ្រប់យានយន្តទាំងអស់នឹង ត្រូវលើកឡើង ដោយជណ្តើរយន្តទៅកាន់ចំណតរថយន្ត។ នៅជាន់ខាងលើបង្អស់នៃអគារនេះមានរៀបចំជា ក្លឹបដែលមានលក្ខណៈបើកចំហ មានបន្ទប់ហាត់ប្រាណ អាងហែលទឹក និងកន្លែងកម្សាន្ត ផ្សេងៗទៀត។

គម្រោង Garden One ត្រូវបាននិវិយោគ ដោយក្រុមហ៊ុន JianZhong YuTong Co.,Ltd ជាក្រុមហ៊ុនដែលមានការយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើតម្រូវការរបស់អ្នកស្នាក់នៅ ក្នុងអគារទំាងមូល។

គម្រោងត្រូវបានរចនាយ៉ាងស្រស់ស្អាតបំផុត ដោយបញ្ចូលជាមួយការប្រើប្រាស់វត្ថុធាតុដើមល្អៗ មានគុណភាពដែលអាចផ្តល់ឲ្យនូវភាពឆើតឆាយចំពោះគម្រោងទាំងមូល។

គម្រោងនេះគឺសាកសមបំផុត​សម្រាប់ការរស់នៅរបស់មនុស្សសម័យថ្មី។ យូនីតអាផាតមេននីមួយៗគឺជាប្រភេទផ្ទះដែលសាងសង់រួចរាល់ ក៏ប៉ុន្ដែអ្នកអាចធ្វើការជួសជុល ឬ កែច្នៃទៅតាមការពេញចិត្ត និង តម្រូវការរបស់អ្នក​បាន។

អ្វីដែលកាន់តែពិសេស​ជាមួយ គម្រោង Garden One គឺការភ្ជាប់ធម្មជាតិជាមួយការរស់នៅ ប្រចំាថ្ងៃតាមរយៈការដាំកូនរុក្ខជាតិនៅស្ទើរតែគ្រប់កន្លែងទាំងអស់នៃអគារទាំងមូល ដែលហាក់ដូចជាបានបង្កើតទីធ្លាបៃតងមួយប្រកដោយភាពរឹងមាំ និងភាពស្និទ្ធស្នាល ជាមួយធម្មជាតិ។

គម្រោង Garden One គ្រោងនឹងបញ្ចប់ការសាងសង់ និងប្រគល់ផ្ទះជាផ្លូវការជូនអតិថិជន នៅខែ ធ្នូ ឆ្នាំ ២០២១​​ ខាងមុខនេះ។

យូនីតមានតម្លៃចាប់ពី ៨ ម៉ឺនដុល្លារឡើងទៅ។

ម្យ៉ាងវិញទៀត​ គម្រោង Garden One​ ស្ថិតនៅលើទីតាំងដ៏ល្អមួយ ដែលហ៊ុមព័ន្ធជុំវិញដោយ​ ស្ថាប័នអប់រំ អាជីវកម្មចម្រុះ និងកន្លែងកម្សាន្តដ៏ពេញនិយមជាច្រើនផ្សេងទៀត។

ផលចំណេញនឹងផ្តល់ជូនវិញភ្លាមៗ ជាមួយការជួលត្រលប់ចាប់ពី ៨០០ ដុល្លារទៅ ១,០០០ ដុល្លារក្នុងមួយខែសម្រាប់អាផាតមេនមួយបន្ទប់គេង និងតម្លៃ ១,០០០ ទៅ ១,៥០០ ក្នុងមួយខែសម្រាប់ យូនីត បន្ទប់គេងពីរ។ ការវិនិយោគនេះផ្តល់ជូនអត្រាជួលត្រលប់ពី ៨% ទៅ ១០% ។

អ្នកអភិវឌ្ឍន៍ Garden One ក៏ផ្តល់ជូនអ្នកទិញផ្ទះនៅក្រៅប្រទេសជាមួយនឹងការធានារ៉ាប់រង លើការជួលត្រលប់ ៦% សម្រាប់រយៈពេល ២ ឆ្នាំ និងការទិញយកវិញ ១០០% បន្ទាប់ពីការប្រគល់ផ្ទះបានរយៈពេល ២ ឆ្នាំ។

ការជូនដំណឹងផ្នែកច្បាប់

No information available

No information available